ដំណើរទស្សនកិច្ចសិក្សារបស់លោកគ្រូអ្នកគ្រូ សាលារៀនជំនាន់ថ្មីទៅកាន់ប្រទេសថៃលោកគ្រូអ្នកគ្រូសាលារៀនជំនាន់ថ្មី​ និងលោកគ្រូអ្នកគ្រូ KMUTT

 
           សាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ជាសាលារដ្ឋមួយដែលឈានមុខគេខាង គុណភាពអប់រំ ជាពិសេសផ្នែកវិទ្យា-សាស្ត្រ។ ដើម្បីឱ្យលោកគ្រូ អ្នកគ្រូ មានបទពិសោធន៍ និងចំណេះដឹងទូលំទូលាយ សាលាតែងយកចិត្តទុកដាក់ និងលើកទឹកចិត្តជាប្រចាំ។ ជាពិសេសបណ្តុះបណ្តាលបន្ថែមនូវ ចំណេះដឹង ផ្នែកឯក-ទេសក៏ដូចជាវិធីសាស្រ្តបង្រៀន។ ថ្មីៗនេះសាលាបានបញ្ជូនលោកគ្រូអ្នកគ្រូ ចំនួន ៤៤ នាក់ទៅទស្សនកិច្ចសិក្សានៅប្រទេសថៃ ដែលចែកជាពីរក្រុមគឺ ក្រុមទី១ ទៅទស្សនកិច្ចសិក្សានៅ KMUTT(King Mongkut's University of Technology Thonburi) និងមួយទៀតទៅ KVIS (Komnoetvidya Science Acadamy )។ គោលបំណងនៃទស្សនកិច្ចនេះមានដូចជា៖ ១.ផ្លាស់ប្តូរបទពិសោធន៍ ២.ស្វែងយល់ទិដ្ឋភាពអប់រំនៅប្រទេសថៃដែលអនុវត្តកម្មវិធី STEM ។ ៣.ចែករំលែកបន្តពីការអភិវឌ្ឍផ្នែកអប់រំនៅប្រទេសថៃអំពី School Model ដល់សិស្ស និងជាពិសេសក្រុមបុគ្គលិកអប់រំនៅសាលា-រៀនជំនាន់ថ្មី។ ដំណើរទស្សនកិច្ចនេះមានរយៈពេល៤ថ្ងៃ គឺ ចាប់ពីថ្ងៃទី១៤  ដល់ ថ្ងៃទី១៧  ខែឧសភា   ឆ្នាំ២០១៨។  នៅពេលព្រឹកថ្ងៃទី១៤ខែឧសភា ឆ្នាំ២០១៨ លោកគ្រូអ្នកគ្រូបានជួបជុំគ្នា និងធ្វើការចុះឈ្មោះ ហើយចាប់ផ្ដើមធ្វើដំណើរចេញពីវិទ្យាល័យព្រះស៊ីសុវត្ថិតាមរថយន្ដឆ្ពោះទៅកាន់ ប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង។ ប្រមាណជាវេលាម៉ោង១២ថ្ងៃត្រង់បុគ្គលិកអប់រំនៃសាលារៀនជំនាន់ថ្មីទាំងអស់ បានរៀបចំបំពេញឯកសារឆ្លងព្រំដែន និងប្ដូររថយន្ដបន្តដំណើរទៅកាន់ KVIS(Komnoetvidya Science Acadamy ) ដែលមានទីតាំងក្នុងខេត្ត​រ៉ាក់យ៉ង  និង  KMUTT(King Mongkut's University of Technology Thonburi)ដែលមានទីតាំងក្នុងទីក្រុងបាងកកនៃប្រទេសថៃ។ ក្នុងដំណើរដ៏វែងឆ្ងាយ ប្រហែលម៉ោងជា៧យប់ប្រតិភូកម្ពុជាដែលមានលោកគ្រូអ្នកគ្រូ២២នាក់ ជាក្រុមប្រតិភូទី២ ដឹកនាំដោយនាយិការង ទ្រី រ៉ិច នៃសាលារៀនជំនាន់ថ្មីបានឈប់សម្រាកនៅ វិទ្យាល័យ KVIS (Komnoetvidya Science Acadamy ) ដើម្បីធ្វើការទស្សនកិច្ចសិក្សាក្នុងសាលារៀននោះនាព្រឹកស្អែកថ្ងៃទី១៥ ឧសភា ២០១៨។ បន្ទាប់មកទៀត លោកគ្រូអ្នកគ្រូ២២នាក់ផ្សេងទៀតដែលជាក្រុមប្រតិភូទី១ ដឹកនាំដោយលោកនាយករង សម្យ កំសាន្ត នៃសាលារៀនជំនាន់ថ្មីបានបន្តដំណើរឆ្ពោះទៅកាន់សាកលវិទ្យាល័យ KMUTT (King Mongkut's University of Technology Thonburi) ដែលមានទីតាំងនៅទីក្រុងបាងកក។ក្នុងដំណើរទស្សនកិច្ចនេះក្រុមប្រតិភូកម្ពុជាបានទទួលនូវបទពិសោធន៍ថ្មីដែលពាក់ព័ន្ធវិស័យអប់រំ និងកម្មវិធីសិក្សារបស់សាលារៀននៅប្រទេសថៃ។ ទន្ទឹមគ្នានោះដែរតាមរបាយការណ៍របស់ប្រតិភូក្រុមទី១ចំពោះសាកលវិទ្យាល័យ KMUTT(King Mongkut's University of Technology Thonburi)ដែលជាសាកលវិទ្យាល័យមួយដែលផ្តោតលើជំនាញធំៗចំនួន៤៖
  1. ផ្នែកគូរប្លង់ឧស្សាហកម្ម (Industrial Design)
  2. ផ្នែកគូរប្លង់សម្ភារៈផលិតផលទំនាក់ទំនង (Communication Design)
  3. ផ្នែកគូរប្លង់ស្ថាបត្យកម្ម (Architecture Design)
  4. ផ្នែកគូរប្លង់ផ្នែកខាងក្នុងអគារ (Interior Design)​
សាកលវិទ្យាល័យ KMUTTគឺ សាកលវិទ្យាល័យមួយដែលមានការរីកចំរើនខ្លាំងមួយ ក្នុងបណ្តាប្រទេសក្នុងតំបន់ដោយសង្កេតលើ ចំណេះដឹងរបស់សាស្រ្តចារ្យ វិធីសាស្ត្របង្រៀន បច្ចេកវិទ្យា(ICT)  សមត្ថភាពរបស់សិស្សនិសិ្សត បរិស្ថានសាលាមានភាពល្អប្រសើរធំទូលាយប្រកបដោយផាសុកភាព ការរៀបចំថ្នាក់រៀន ការគ្រប់គ្រងបណ្ណាល័យ បន្ទប់មុខវិជ្ជា សម្ភារពិសោធន៏សម្រាប់មុខវិជ្ជា STEM  ការៀបចំបន្ទប់ពិសោធន៍  និងការគ្រប់គ្រងសាលារៀន៕

 

អ្នកគ្រូ ហេង កញ្ញា ជាគ្រូបង្រៀនមុខវិជ្ជា ភាសាខ្មែរ នៅសាលារៀនជំនាន់ថ្មីបានបង្ហាញចំណាប់អារម្មណ៍ចំពោះដំណើរទស្សនកិច្ចសិក្សានេះថា }ក្រោយពេលបញ្ចប់ទស្សនកិច្ចសិក្សានៅKMUTT ពួកយើងបានស្វែងយល់បានច្រើនពី KMUTT ដូចជាវិធីសាស្ត្របង្រៀន ការគ្រប់គ្រងថ្នាក់រៀនបរិស្ថានសាលារៀន កម្មវិធីអភិវឌ្ឍសាលារៀន។​  ជាពិសេស ពួកយើងសង្ឃឹមថា KMUTT និងបន្តផ្ដល់អាហាររូបករណ៍ដល់សិស្សនៅ NGS បន្ថែមទៀត និងជួយមើលថែនិស្សិតខ្មែរដែលបានបន្តការសិក្សានៅ KMUTT ឱ្យបានល្អប្រសើរ។  ចុងបញ្ចប់ ពួកយើងសង្ឃឹមថា KMUTT និង NGS នឹងរក្សាមិត្តភាពនេះឱ្យកាន់តែប្រសើរ។ ជាពិសេស នឹងមានការផ្លាស់ប្ដូរគ្រូបង្រៀន និងសិស្សសម្រាប់ឱ្យពួកយើងកាន់តែស្វែងយល់ពីគ្នាបង្កើននូវសក្កានុពលបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការបង្កើននូវធនធានមនុស្ស និងមូលធនមនុស្សជានិរន្តរភាព~។ អ្នកគ្រូ ហេង កញ្ញា

 

1  2  


khmer


Page generated in 0.0211 seconds, with 5 database query and 0 memcache.